អាមេរិកៈ មន្ត្រីអាជ្ញាធរក្នុងតំបន់ បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកចូលក្នុងប្រទេសម៉ិកស៊ិក នៅប៉ុន្មានម៉ោងដំបូងនៃឆ្នាំថ្មី ដើម្បីបញ្ឈប់ដំណើរក្រុមជនអន្តោប្រវេសន៍ប្រហែល ១៥០ នាក់ ដែលព្យាយាមផ្លោះរបងព្រំដែន នៅឆ្នេរ Tijuana។ នេះបើយោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៩។
ក្រសួងគយ និងការពារព្រំដែនអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារថា ឧស្ម័នបង្ហូរទឹកភ្នែកនេះ ក៏ត្រូវបានបាញ់ទៅលើអ្នកគប់ដុំថ្ម ក្រៅពីជនអន្តោប្រវេសន៍ ដែលព្យាយាមឆ្លងព្រំដែនផងដែរ។
តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ពុំភ្នាក់ងារណាម្នាក់បានឃើញផ្ទាល់ជនអន្តោប្រវេសន៍ណាមួយ នៅបន្ទាត់ព្រំដែន ព្រមទាំងក្មេងៗ ទទួលរងផលប៉ះពាល់ ដោយជាតិគីមីរបស់ឧស្ម័ននោះទេ។
ប្រភពដដែលបានបញ្ជាក់ថា ជនអន្តោប្រវេសន៍ ២៥ នាក់ត្រូវបានឃុំខ្លួន ស្របពេលដែលអ្នកផ្សេងទៀត បានលូនត្រឡប់ទៅម៉ិកស៊ិកវិញ តាមរយៈប្រហោងមួយនៅក្រោមរបង៕
មតិយោបល់