ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ចាប់ផ្តើមប្រតិបត្តិការយោធា ប្រឆាំងផ្លូវរូងក្រោមដីរបស់ពួក Hezbollah

អ៊ីស្រាអែលៈ រដ្ឋាភិបាលអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការប្រឆាំងផ្លូវរូងក្រោមដី រវាងប្រទេសខ្លួន និងលីបង់ ក្រោមបទចោទប្រកាន់ថា វាត្រូវបានជីកដោយក្រុមសកម្មប្រយុទ្ធ Hezbollah។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨។

ប្រតិបត្តិការនេះ ត្រូវបានប្រកាសដោយយោធាអ៊ីស្រាអែល នៅលើ Twitter នាថ្ងៃអង្គារនេះ។ ដោយអ្នកនាំពាក្យយោធាអ៊ីស្រាអែល លោកវរសេនីយ៍ឯកលោក Jonathan Conricus បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ប្រតិបត្តិការនេះ នឹងប្រព្រឹត្តទៅនៅភាគខាងលិចប្រទេស ហើយថា វានឹងមិនមានវិសាលភាពចូលទៅដល់ប្រទេសលីបង់ទេ។

ក្នុងនោះលោកបានបន្ថែមថា «ប្រតិបត្តិការនេះ កើតទ្បើងបន្ទាប់ពីមើលឃើញសកម្មភាពរបស់ក្រុម Hezbollah បានរំលោភបំពានដោយចេតនា មកលើអាជ្ញាធរអ៊ីស្រាអែល៕

មតិយោបល់