រុស្ស៊ីៈ នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dmitry Medvedev កាលពីថ្ងៃអង្គារ បាននិយាយថា សក្ដានុពលផ្នែកយោធារបស់ណាតូ ក្នុងនោះរួមទាំងអាវុធនុយក្លេអ៊ែរផងនោះ កំពុងផ្តោតសំខាន់លើប្រទេសរុស្ស៊ី។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃ៧ ខែសីហា ឆ្នាំ២០១៨។
លោក Medvedev បានប្រាប់កាសែតរុស្ស៊ី Kommersant ថា៖ «អ្វីដែលសហសេវិករបស់យើង ទទួលបានពីសម្ព័ន្ធភាពនោះ គឺបណ្ដាប្រទេសណាតូ នៅតែចាត់ទុករុស្ស៊ី ជាប្រទេសមានសក្តានុពល ជាក់ស្ដែងគឺសមត្ថភាពយោធា ក្នុងនោះរួមទាំងអាវុធនុយក្លេអ៊ែររបស់យើងផងដែរ»។
ដោយលោកបានបន្ថែមថា «សមត្ថភាពទាំងនេះ អាចបង្កការខូចខាតយ៉ាងធំសម្បើមដល់ពិភពលោក ហើយរុស្ស៊ី ក៏ត្រូវតែយល់ដឹងពីរបៀបប្រឈម នឹងកម្លាំងទាំងនោះដែរ»។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុងម៉ូស្គូបានចោទប្រកាន់ណាតូថា កំពុងជំរុញឲ្យយោធារបស់ពួកគេ បង្កើនវត្តមាននៅអឺរ៉ុបខាងកើត រួមទាំងការបង្កើនកងយោធា នៅក្នុងរដ្ឋ បាលទិក ប៉ូឡូញ រ៉ូម៉ានី និងប៊ុលហ្គារីជាដើម។
ខណៈរុស្ស៊ីបានត្អូញត្អែថា ការអនុវត្តបែបនេះរបស់ណាតូ កំពុងធ្វើឲ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល នៅក្នុងតំបន់៕
មតិយោបល់