ព័ត៌មានអន្តរជាតិ

បាត់ខ្លួនទាហាន ៥នាក់ បន្ទាប់ពីធ្លាក់យន្តហោះយោធាអាមេរិកពីរគ្រឿង ខណៈកំពុងចាក់ប្រេងនៅជប៉ុន

ជប៉ុនៈ រដ្ឋមន្ត្រីការពារជាតិជប៉ុន បាននិយាយថា ប្រតិបត្តិការជួយសង្គ្រោះ បានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដើម្បីស្វែងរកទាហានអាមេរិក ៥នាក់ ដែលបានបាត់ខ្លួន បន្ទាប់ពីយន្តហោះយោធាអាមេរិក ២ គ្រឿងបានធ្លាក់ នៅអំឡុងពេលប្រតិបត្តិការចាក់ប្រេងឥន្ធនៈ នៅលើឆ្នេរសមុទ្រជប៉ុន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨។

ដោយលោក Takeshi Iwaya បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ភ្នាក់ងារម្នាក់ ត្រូវបានគេជួយសង្គ្រោះ ខណៈស្ថានភាពគាត់ពេលនេះ គឺប្រក្រតីហើយ។

បើអ្នកនាំពាក្យរបស់ក្រសួងការពារជាតិជប៉ុន (SDF) បានឲ្យដឹងថា សមាជិកនាវិកម្នាក់ទៀត ត្រូវបានគេរកឃើញ ប៉ុន្តែមិនមានព័ត៌មានលម្អិត ភ្លាមៗអំពីស្ថានភាពរបស់គាត់ទេ។

យ៉ាងណាមិញកងទ័ពអាមេរិក និងយន្តហោះកងកម្លាំងការពារជាតិជប៉ុន រួមទាំងនាវា កំពុងស្វែងរកអ្នកដែលកំពុងបាត់ខ្លួន … ដោយពួកគេសង្ឃឹមថា សមាជិកទាំងអស់ នឹងត្រូវគេជួយសង្គ្រោះឲ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន៕

មតិយោបល់