ព័ត៌មានអន្តរជាតិ

UN ច្រានចោលសេចក្តីសម្រេចរបស់អាមេរិក ជុំវិញការថ្កោលទោសក្រុមហាម៉ាស

UN: មហាសន្និបាតអង្គការសហប្រជាជាតិ បានច្រានចោលដំណោះស្រាយ ដែលគាំទ្រដោយសហរដ្ឋអាមេរិក ដើម្បីថ្កោលទោសក្រុមហាម៉ាស ដែលគ្រប់គ្រងនៅតំបន់ហ្គាហ្សាស្ទ្រីប របស់ប៉ាឡេស្ទីន។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨។

ដំណោះស្រាយនេះ បានទទួលការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់អ៊ីស្រាអែល ដែលចាំបាច់ត្រូវការសំឡេងគាំទ្រ ២ ភាគ ៣ ដើម្បីអនុម័ត កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការបោះឆ្នោត នៅក្នុងសភា។

យ៉ាងណាមិញសំណើនេះ បានបរាជ័យក្នុងការឈានដល់កម្រិតមួយ ដោយសារមានតែបណ្ដាលប្រទេសចំនួន ៨៧ ប៉ុណ្ណោះបោះឆ្នោតគាំទ្រ និង ៥៧ ប្រទេសទៀតបោះឆ្នោតប្រឆាំង ខណៈប្រទេសចំនួន ៣៣ បានធ្វើអនុបវាទ៕

មតិយោបល់