ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជប៉ុន និងឥណ្ឌាចុះកិច្ចព្រមព្រៀងរួមគ្នា ស្ដីពីថាមពលនុយក្លេអ៊ែរស៊ីវិល

ជប៉ុនៈ រដ្ឋាភិបាលប្រទេសជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសមួយ ក្នុងការលក់ឧបករណ៍ថាមពលនុយក្លេអ៊ែរស៊ីវិល និងបច្ចេកវិទ្យាទៅឲ្យឥណ្ឌា ដើម្បីបង្កើនទំនាក់ទំនងអាជីវកម្ម និងសន្តិសុខ។ នេះបើតាមយោងតាមសារពត័មានបរទេស ចេញផ្សាយថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦។

កិច្ចព្រមព្រៀងនេះ បានធ្វើទ្បើងនៅទីក្រុងតូក្យូដោយនាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីនហ្សូ អាបេ និងសមភាគីឥណ្ឌាលោក Narendra Modi។ វាជាលើកដំបូងហើយ សម្រាប់ជប៉ុនក្នុងការធ្វើកិច្ចព្រមព្រៀង ជាមួយប្រទេសដែលមិនមែន ជាសមាជិកនៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។

ក្រុមអ្នកប្រឆាំងនុយក្លេអ៊ែរបានប្រកាសថា កិច្ចព្រមព្រៀងនេះ នឹងបង្កឲ្យមានការគំរាមកំហែងដល់សុវត្ថិភាព និងសន្តិភាពក្នុងតំបន់ ដែលធ្វើឲ្យមានការរីកសាយភាយអាវុធប្រល័យលោក។

ជុំវិញកិច្ចព្រមព្រៀងនេះ ត្រូវបានកំណត់សម្រាប់ការធ្វើពាណិជ្ជកម្មដោយសន្តិភាព ហើយទីក្រុងតូក្យូ និង បញ្ចប់វាប្រសិនបើឥណ្ឌាធ្វើតេស្តអាវុធនុយក្លេអ៊ែរ។

លោកអាបេ និងលោក MODI បាននិយាយក្នុងសេចក្តីថ្លែងការរួមថា « កិច្ចព្រមព្រៀងនេះនឹងរួមចំណែកដល់ការប្រើប្រាស់ថាមពលស្អាត ប្រកបដោយសន្តិភាព»៕

japan

មតិយោបល់