ចិន: យោងតាមឯកសាររបស់តុលាការ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ បានឲ្យដឹងថា នាយកប្រតិបត្តិជាន់ខ្ពស់ម្នាក់ របស់ក្រុមហ៊ុនចិនដ៏ធំ Huawei បានអះអាងថា លោកស្រី Meng គួរតែត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ខណៈដែលកំពុងរង់ចាំសវនាការធ្វើបត្យាប័ន ដោយសារតែជំងឺលើសសម្ពាធឈាម រួមទាំងការព្រួយបារម្ភចំពោះសុខភាពរបស់លោកស្រី នៅពេលឃុំឃាំង ក្នុងប្រទេសកាណាដា។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨។
ការស្វែងរកការធានាឲ្យនៅក្រៅឃុំ សម្រាប់លោកស្រី Meng Wanzhou បានធ្វើទ្បើងបន្ទាប់ពីលោកស្រី ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី០១ ខែធ្នូ ក្នុងប្រទេសកាណាដា តាមសំណើរបស់អាមេរិក។
មកទល់ពេលនេះលោកស្រី កំពុងប្រឈមទៅនឹងសំណើធ្វើបត្យាប័នផងដែរ ខណៈដែលប្រទេសចិន បានតវ៉ាប្រឆាំងចំពោះការចាប់ខ្លួនលោកស្រី ទៅកាន់មន្រ្តីអាមេរិក និងកាណាដា៕
មតិយោបល់