ចិន: អាជ្ញាធរឧតុនិយមចិន បាននិយាយថា ភ្លៀងធ្លាក់យ៉ាងខ្លាំង នៅក្នុងតំបន់ភាគខាងត្បូងប្រទេសចិនក្នុងរយៈពេលបីថ្ងៃជាប់ៗគ្នា ដែលជាហេតុបង្កឲ្យរងផលប៉ះពាល់ខេត្តចំនួន៨។
ភ្លៀងធ្លាក់រហូតដល់ ២២០ មីលីម៉ែត្រ ត្រូវបានគេរំពឹងថា នឹងប៉ះពាល់ដល់ខេត្ត Anhui, Guizhou, Guangdong, Guangxi, Fujian, Jiangsu, Jiangxi និងខេត្ត Zhejiang កាលពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃព្រឹកថ្ងៃសៅរ៍ នេះបើយោងតាមមជ្ឈមណ្ឌលឧតុនិយមជាតិ។
សេចក្តីថ្លែងការណ៍នេះបានឱ្យដឹងថា តំបន់ទាំងនោះ នឹងមានផ្គររន្ទះនិងខ្សល់បោកខ្លាំង។ មជ្ឈមណ្ឌលនេះ បានស្នើឱ្យប្រជាជនកាត់បន្ថយសកម្មភាពនៅក្រៅផ្ទះក្នុងអំឡុងពេលរដូវវស្សាមានភ្លឿវធ្លាក់ខ្លាំង និងទទួលយកការប្រុងប្រយ័ត្នប្រឆាំងនឹងទឹកជំនន់និងការបាក់ដី ជាដើម។
សូមបញ្ជាក់ថា មិនថាតែនៅប្រទេសចិននោះទេដែលមានភ្លៀវធ្លាក់ខ្លាំង ដោយឡែកនៅថ្ងៃនេះដែរ នៅប្រទេសចិនវៀតណាម ក៏មានភ្លៀវធ្លាក់ខ្លាំងណាស់ដែរ ដែលវាបង្កឲ្យលិចក្រុងផងដែរ៕


មតិយោបល់