ព័ត៌មានជាតិ

ចោរលួចស្លាកលេខរថយន្តម្នាក់ អស់លក្ខណ៍ត្រូវប៉ូលិសឃាត់ខ្លួនបាន

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីលួចស្លាកលេខ រថយន្តម៉ាក​HYUNDAI TUCSON ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AW 3558 ដែលជនរងគ្រោះចតទុក តែមិនបានសម្រេច។

ករណីនេះកើតឡើងនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្លូវ​ព្រះ​ស៊ី​សុ​វ​ត្ថិ ភូមិ​ទី១ សង្កាត់​ជ័យជម្នះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ជនសង្ស័យឈ្មោះ ជួន គង់ ភេទ​ប្រុស អាយុ២៦ឆ្នាំ។ ចំណែកជនរងគ្រោះមានឈ្មោះ HE ZHUOJIE ភេទ​ប្រុស អាយុ២៤ឆ្នាំ ​ជនជាតិ​ចិន ស្នាក់នៅ​សណ្ឋាគារ​មេគង្គ​អាយ​លែ​ន។

ក្នុងនោះសមត្ថកិច្ចដកហូតបាន៖ ស្លាក​លេខ​រថយន្ត​ចំនួន១ លេខ ​ភ្នំពេញ 2AW 3558 និង​ទុយ​ណឺ​វី​ស​ចំនួន០១ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមច្បាប់៕

មតិយោបល់