អាហ្វហ្គានីស្ថានៈ រដ្ឋាភិបាលថ្នាក់ខេត្តនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា សកម្មប្រយុទ្ធនៃរដ្ឋអ៊ិស្លាម (IS) ១២នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីការវាយប្រហារដែនអាកាស ដោយកងកម្លាំងដែលដឹកនាំពីណាតូ នៅខេត្តភាគខាងកើតអាហ្វហ្គានីស្ថាន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃ៥ ខែកក្កដា ឆ្នាំ២០១៦។
ការវាយប្រហារតាមអាកាស បានចាប់ផ្តើមដោយកងកម្លាំងអន្ដរជាតិ ដែលកើតឡើងនៅតំបន់ Lagharjoy នៃស្រុក Kot កាលពីយប់មិញ។ អាវុធ និងរំសេវជាច្រើន ត្រូវបានបំផ្លាញ បន្ទាប់ពីលទ្ធផលប្រតិបត្ដិការ វាយឆ្មក់តាមអាកាសនេះ៕
គួរបញ្ជាក់ដែរថា ក្រុមមេបញ្ជាការនៃពួក IS ត្រូវបានស្លាប់ក្នុងចំណោមនោះផងដែរ ហើយបើតាមសេចក្តីថ្លែងការណ៍ បានឲ្យដឹងទៀតថា ពុំមានជនស៊ីវិលណាម្នាក់ត្រូវបានស្លាប់ និងរងរបួសទេ បន្ទាប់ពីការវាយប្រហារនេះ៕
មតិយោបល់