UN: បណ្ដាប្រទេសនានា បានគាំទ្រយ៉ាងពេញទំហឹងនូវដំណោះស្រាយ នៅឯមហាសន្និបាតរបស់អង្គការសហប្រជាជាតិ ដោយបានអំពាវនាវឲ្យអាមេរិកដកការទទួលស្គាល់ទីក្រុងយេរូសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧។
តាមសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ បាននិយាយថា រាល់ការសម្រេចចិត្តណាមួយ ទាក់ទងនឹងស្ថានភាពរបស់ទីក្រុងយេរូសាឡឹម គឺគ្មានតម្លៃនោះទេ ហើយវាក៏នឹងត្រូវលុបចោលផងដែរ។
ពាក់ព័ន្ធនឹងដំណោះស្រាយនេះ ត្រូវបានអនុម័តគ្រាំទ្រដោយរដ្ឋចំនួន ១២៨ និងរដ្ឋធ្វើអនុបវាទចំនួន ៣៥ ខណៈដែលរដ្ឋ ៩ ទៀត បានបោះឆ្នោតប្រឆាំងការសម្រេចមួយនេះ។
សូមជំរាបថា សេចក្ដីសម្រេចរបស់ UN នេះ បានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកាត់ផ្ដាច់ជំនួយហិរញ្ញវត្ថុ ដល់បណ្ដាប្រទេសណាដែលគាំទ្រដំណោះស្រាយមួយនេះ៕
មតិយោបល់