អាហ្វហ្គាន: ពួកតាលីបង់អាហ្វហ្គាន បានបញ្ជាក់ពីការស្លាប់របស់មេដឹក នាំរបស់ខ្លួនលោក Mullah Mohammad Akhtar Mansoor ដែលយន្តហោះ គ្មានមនុស្សបើករបស់អាមេរិកបានធ្វើការវាយប្រហារកាលចុងសប្តាហ៍មុន។ ពួកតាលីបង់ប្រកាសតែងតាំងមេដឹកនាំថ្មី ក្រោយពីលោក Mansoor ត្រូវបានយន្តហោះអាមេរិកបាញ់សម្លាប់។
ក្រុមសកម្មប្រយុទ្ធបានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍នោះពួកតាលី បានបានតែងតាំង លោក Moulavi Haibatullah Akhunzada ជាមេដឹកនាំថ្មីរបស់ខ្លួន ដើម្បីជំនួសលោក Mansoor។ ភាពជាអ្នកដឹកនាំក្រុមប្រឹក្សាអ៊ិស្លាមអេមីរ៉ាតនៃប្រទេសអាហ្វហ្គានីស្ថាន ដែលជាឈ្មោះរបបដឹងនាំពួកតាលីបង់) ហើយថ្ងៃនេះបានប្រកាសថាក្រុមប្រឹក្សានេះបានតែងតាំងជាឯកច្ឆ័ន្ទឲ្យលោក Moulavi Haibatullah Akhunzada ជាមេដឹកនាំថ្មី។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ពួកតាលីបង់។
លោក Akhunzada បានបម្រើការងារជាអនុប្រធានពួកតាលីនិងជាសមាជិកនៃក្រុមប្រឹក្សាជាអ្នកដឹកនាំរបស់ពួកតាលីបង់ផងដែរ។
សេចក្តីថ្លែងការណ៍នេះបានឱ្យដឹងថា ក្រុមប្រឹក្សានេះបានជ្រើសរើសលោក Mullah Sarrajuddin Haqqani និងលោក Mullah Mohammad Yaqoob ត្រូវជាកូនប្រុសរបស់មេដឹកនាំកំពូលតាលីបង់លោក Mullah Mohammad Omar ត្រូវទទួលភារកិច្ចជាអនុប្រធានទីមួយនិងទីពីរ បន្ទាប់ពីលោក Akhunzada បានក្លាយជាមេដឹកនាំតាលីបង់ថ្មីនេះ ដែលមិនធ្លាប់មានពីមុនមក។
លោក Mansoor ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកនៅតំបន់ដាច់ស្រយាលនៃតំបន់ព្រំដែនអាហ្វហ្គានីស្ថាននិងប៉ាគីស្ថាន។ សេចក្តីថ្លែងការណ៍ដដែលនេះបាននិយាយថា យើងអំពាវនាវឱ្យប្រជាជនម៉ូស្លីមទាំងអស់ទៅកាន់ទុក្ខបីថ្ងៃចំពោះមរណៈភាពមេដឹកនាំកំពូលតាលីបង់លោក Akhtar Mansoor និងធ្វើការអធិស្ឋានសម្រាប់ព្រលឹងរបស់លោក Mansoor៕
មតិយោបល់