មីយ៉ាន់ម៉ាៈ រដ្ឋាភិបាលមីយ៉ាន់ម៉ា បានសម្រេចចិត្តចុះអនុសញ្ញាស្ដីពី កិច្ចព្រមព្រៀងបទឈប់បាញ់គ្នា (NCA) នៅទូទាំងប្រទេស ដើម្បីចូលរួមសន្និសិទតំបន់ប៉ាងឡុងលើកទី ២១ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ៣១ ខែសីហា។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦។
អនុសញ្ញានេះ ត្រូវបានគេបង្ហាញឲ្យដឹងកាលពីល្ងាចថ្ងៃច័ន្ទ ដោយលោក U Zaw Htay អ្នកនាំពាក្យ នៃការិយាល័យរបស់លោកប្រធានាធិបតី បន្ទាប់ពីថ្ងៃដំបូងនៃកិច្ចប្រជុំ គណៈកម្មាធិការចម្រុះកិច្ចសន្ទនា សន្តិភាពសហភាព (UPDJC) ដែលមានរយៈពេលពីរថ្ងៃ។
មុនពេលសន្និសីទតំបន់ប៉ាងឡុងនោះ រដ្ឋាភិបាលនឹងរៀបចំកិច្ចពិភាក្សាជាមួយក្រុមប្រដាប់អាវុធ ដើម្បីចុះអនុសញ្ញាបទឈប់បាញ់គ្នា នៅចុងសប្តាហ៍នេះ។
គួរបញ្ជាក់ដែរថា គេរំពឹងទុកថា ក្នុងសន្និសីទតំបន់ប៉ាងឡុងរយៈពេលប្រាំថ្ងៃ នឹងមានអ្នកចូលរួមប្រមាណជា ១.៦០០ នាក់ ដែលវាត្រូវបានប្រារព្ធឡើង ជារៀងរាល់ប្រាំមួយខែម្ដង៕
មតិយោបល់