អ៊ីរ៉ាក់ៈ យ៉ាងហោចណាស់សមាជិក ៥០នាក់នៃពួក ISIS (Daesh /ISIL) ត្រូវបានសម្លាប់ ខណៈដែល ៤០នាក់ផ្សេងទៀត ត្រូវចាប់ឃុំខ្លួន ក្នុងប្រតិបត្តិការជាបន្តបន្ទាប់ ប្រឆាំងនឹងភេរវកម្មក្រុមជ្រុលនិយម នៅទូទាំងប្រទេសអ៊ីរ៉ាក់។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦។
លោក Abdul Qayyum មេបញ្ជាការនៃកងកម្លាំងប្រឆាំងភេរវកម្ម របស់ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃចន្ទបាននិយាយថា ក្រុមភេរវកម្មត្រូវបានសម្លាប់ អំទ្បុងពេលប្រតិបត្តិការយោធាទ្រង់ទ្រាយធំ នៅតំបន់ al-Shirqat ភាគខាងជើងខេត្ត Salahuddin ។
បើតាមមេបញ្ជាការ បានឲ្យដឹងបន្ថែមទៀតថា កងកម្លាំងអ៊ីរ៉ាក់ ត្រូវបានវាយប្រហារបកពីពួក ISIS ជាលក្ខណៈទ្រង់ទ្រាញធំវិញ នៅជិតតំប់ដូចគ្នាផងដែរ។
ទោះជាយ៉ាងនេះក្ដី ផ្នែកស៊ើបការណ៍សម្ងាត់ជាតិរបស់ប្រទេសអ៊ីរ៉ាក់ បានប្រកាសថាកងកម្លាំងសន្តិសុខ បានចាប់ឃុំខ្លួនភេរវករជាង ៤០ នាក់ នៅកន្លែងលាក់ខ្លួន ក្នុងអំឡុងពេលបង្ក្រាបលើក្រុមសកម្មប្រយុទ្ធ នៅភាគខាងជើង និងត្បូងនៃរដ្ឋធានីបាដាដ៕

មតិយោបល់