កូរ៉េៈ ក្រុងព្យុងយ៉ាង បានធ្វើការព្រមានអាមេរិក នៅឯអង្គការសហប្រជាជាតិ នៅថ្ងៃច័ន្ទនេះថា ការដាក់ពង្រាយនាវាចម្បាំង ផ្ទុកយន្តហោះអាមេរិកចំនួន ៣ គ្រឿង ក្នុងសកម្មភាពធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា ជាមួយកូរ៉េខាងត្បូង កំពុងបង្កើនភាពតានតឹងខ្លាំងទ្បើង ដែលអាចនាំឲ្យមានសង្គ្រាមនុយក្លេអ៊ែរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។
ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង លោក Ja Song Nam បាននិយាយនៅក្នុងលិខិតមួយផ្ញើជូនអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ថា នេះគឺជាស្ថានភាពអាក្រក់បំផុត ដែលមិនធ្លាប់មាននៅក្នុងតំបន់ និងនៅជុំវិញឧបទ្វីបកូរ៉េ» ។
ដោយលោកបានសរសេររៀបរាប់ថា ការដាក់ពង្រាយនាវាចម្បាំង ផ្ទុកយន្តហោះអាមេរិកចំនួន ៣ គ្រឿង ចាប់តាំងពីឆ្នាំ ២០០៧ កន្លងមក បានធ្វើឲ្យស្ថានការណ៍កាន់តែពិបាកព្យាករណ៍ខ្លាំងទ្បើង ថានៅពេលណាសង្គ្រាមនុយក្លេអ៊ែរនឹងត្រូវផ្ទុះទ្បើងនោះ បន្ទាប់ពីឧបករណ៍យោធារបស់អាមេរិក បានស្ដែងឲ្យឃើញនូវចំណាត់ការវាយប្រហាររបស់ពួកគេ។
សូមជំរាបថា នាវាចម្បាំងផ្ទុកយន្តហោះ USS Ronald Reagan ,USS Nimitz និងនាវា USS Theodore Roosevelt បានចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នា ជាមួយនាវាពិឃាដចំនួន ៣ គ្រឿង និងកប៉ាល់ចំនួន៧ គ្រឿងទៀត របស់កូរ៉េខាងត្បូងរយៈពេលបួនថ្ងៃ នៅតំបន់ប៉ាស៊ីហ្វិកភាគខាងលិច៕
មតិយោបល់