អ៊ីស្រាអែលៈ ក្រុមហ៊ុនការពារជាតិអ៊ីស្រាអែល (IAI) បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនបានចាប់ផ្តើមបង្កើត ការរចនាម៉ូដស្លាបខាងក្រៅ សម្រាប់យន្តហោះចម្បាំង F-35I Adir របស់ខ្លួន ក្រោមកិច្ចព្រមព្រៀងមួយ ដែលមានតម្លៃទឹកប្រាក់ ២.៥ ពាន់លានដុល្លារ ដោយក្រុមហ៊ុន នឹងធ្វើការផលិតស្លាបរបស់វារាប់រយគូ សម្រាប់កងកម្លាំងការពារជាតិអ៊ីស្រាអែល ក្នុងរយៈពេល ១០ ទៅ ១៥ឆ្នាំខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨។
អ៊ីស្រាអែល គឺជាប្រទេសមួយ ស្ថិតក្នុងចំណោមប្រទេសមួយចំនួន ដែលត្រូវបានអនុញ្ញាតឲ្យកែប្រែយន្តហោះចម្បាំង F-35 របស់ក្រុមហ៊ុនអាមេរិក Lockheed Martin ដែលវា ត្រូវបានគេដាក់ឈ្មោះថា F-35I Adir ។
យន្តហោះចម្បាំង F-35I Adir គឺមិនទាន់ត្រូវបានប្រើនៅឡើយទេ ពីសំណាស់កងកម្លាំងអ៊ីស្រាអែល (IDF) ដោយសារស្លាបរបស់ពួកវា នឹងត្រូវធ្វើការកែប្រែខាងមុខ។
សូមជំរាបអ៊ីស្រាអែលបច្ចុប្បន្ន មានយន្តហោះប្រយុទ្ធ F-35 ចំនួន ១៤ គ្រឿង ប៉ុន្តែពួកវាជាប្រភេទយន្តហោះ A-models មិនទាន់បានកែប្រែជា Adirs នៅទ្បើយទេ ដោយវានឹងត្រូវជួសជុលឡើងវិញ នៅពេលក្រោយ៕
មតិយោបល់