ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាកហ្វតរ៉េនជឺ ស៊េរី២០១៨ ពណ៌ស ស្លាកលេខ ភ្នំពេញ 2AM-1809 បានប៉ះគូទរថយន្តប៉ាសេរ៉ូ ពាក់ស្លាកលេខ ភ្នំពេញ 2F-6516 ជជែកគ្នាខ្លាំងៗផ្អើលពេញផ្លូវ ដោយខាងភាគីរថយន្តប៉ាសេរ៉ូ អះអាងថាខ្លួនជាកងកម្លាំង។ ចំណែកខាងរថយន្តហ្វតស៊េរីទំនើប បានតេទូរសព្ទខ្វាត់ខ្វែង ក្រោយមកក៏ឃើញសង្ស័យមានបុរសម្នាក់ ទាបបន្តិច និងស្លៀកខោប៉ូលិស មកដល់កន្លែងកើតហេតុជួយធ្វើការដោះស្រាយ តែសូមបញ្ជាក់ថា ការជជែកគ្នានេះប៊ិះនឹងផ្ទុះហិង្សាទៀតផង។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង៥១នាទីយប់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្លូវវេងស្រេង មុខវត្តស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការសម្របសម្រួល ដោយភាគីទាំង២ យល់ព្រមគ្នាដោយគ្មានអ្នកចាញ់អ្នកឈ្នះ រួចបើករថយន្តចេញបាត់ពីកន្លែងកើតហេតុតែម្តង៕
មតិយោបល់