អាមេរិកៈ នៅលើប្រព័ន្ធសង្គម Twitter ថ្មីៗនេះ លោក ត្រាំ បានលើកទ្បើងពីការការពារនូវសេចក្ដីសម្រេចចិត្តរបស់លោក ដើម្បីដកកងទ័ពអាមេរិកចេញពីប្រទេសស៊ីរី ហើយថែមទាំងបានចោទប្រកាន់អ្នករិះគន់ខ្លួនថា មានភាពមិនស្មោះត្រង់។ ដោយលោកបានធ្វើការកត់សម្គាល់ថា ករណីនេះ ប្រធានាធិបតីអាមេរិកដទៃទៀត ក៏នឹងសាទរចំពោះការសម្រេចចិត្តយ៉ាងដូច្នោះផងដែរ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩។
កាសែត New York Times បានដកស្រង់មន្ត្រីរដ្ឋបាលអាមេរិកពីររូប ដែលមិនបញ្ចេញឈ្មោះ បាននិយាយថា ប្រធានាធិបតីលោក ដូណាល់ ត្រាំ នឹងឲ្យពេលមន្ទីរបញ្ចកោណ ៤ខែ ដើម្បីដកកងទ័ពអាមេរិកចេញពីស៊ីរី។
ដំណើរការនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីលោក ត្រាំ បាននិយាយថា ការសម្រេចចិត្តរបស់លោកបែបនេះ គឺជារឿងត្រឹមត្រូវ ហើយថាយោធាអាមេរិក នឹងត្រលប់មកផ្ទះវិញ ជាមួយនឹងជ័យជម្នះ លើក្រុមសកម្មប្រយុទ្ធ Daesh ៕
មតិយោបល់