ភ្នំពេញៈ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង៨យប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨
ពាក់ព័ន្ធនឹងករណីអំពើហិង្សាដោយចេតនា(យកកៅអីវាយបណ្តាលឲ្យរបួស) នៅក្នុងការ៉ាស់ជួសជុលរថយន្ត ផ្លូវ២០០២ ភូមិផ្សាទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យចំនួន២នាក់់ ទី១.ឈ្មោះ ប៉ាង មុំ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅក្នុងការ៉ាស់ជួសជុលរថយន្ត ផ្លូវ២០០២ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។ និងទី២.ឈ្មោះ ឡៃ វិឆ័យ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។
ចំណែកជនរងគ្រោះមានឈ្មោះ ខុម សុខហេង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (របួសក្បាលផ្នែកមុខចំហៀងខាងស្តាំប្រវែង៥សង់ទីម៉ែត្រ)។
នៅមុនពេលកើតហេតុ ជនរងគ្រោះជាកូនជាងរបស់ជនសង្ស័យ ឡៃ វិឆ័យ រួចជនរងគ្រោះបាននិយាយទៅជនសង្ស័យឈ្មោះ ឡៃ វិឆ័យ ដែលជាឪពុកចុង សុំលុយចំនួន១០ដុល្លារ តែជនបង្កពុំឲ្យ ក្រោយមកជនរងគ្រោះបានជិះម៉ូតូចេញពីក្នុងការ៉ាស់ជួសជុលរថយន្តទៅផ្ទះរបស់ខ្លួននៅសង្កាត់ស្ទឹងមានជ័យ រួចប្រាប់ម្តាយខ្លួនថាឪពុកចុងរបស់ខ្លួនឲ្យយកលុយចំនួន៣០ដុល្លារ តែម្តាយមិនឲ្យលុយ ជនរងគ្រោះក៏ជិះម៉ូតូមកការ៉ាស់ជួសជុលរថយន្តវិញ បានមួយសន្ទុះម្តាយរបស់ជនរងគ្រោះបានមកដល់ការ៉ាស់ជួសជុលរថយន្តនិយាយគ្នាទៅវិញទៅមក ស្រាប់ឈ្មោះ ឡៃ វិឆ័យ ស្ទុះទៅវាយជនរងគ្រោះ ហើយឈ្មោះ ប៉ាង មុំ ក៏ស្ទុះទៅវាយជនរងគ្រោះបន្ថែមហើយឈ្មោះ ឡៃ វិឆ័យ បានទៅយកកៅអីវាយជនរងគ្រោះចំក្បាលអោយរបួស។ ស្របពេលនោះក៏មានកម្លាំងល្បាតប៉ុស្តិ៍ទឹថ្លាបានល្បាតដល់ចំណុចកើតហេតុឃើញហេតុការណ៍ក៏បាននាំខ្លួនជនសង្ស័យទាំង២នាក់មកធ្វើការសាកសួរនៅប៉ុស្តិ៍ទឹកថ្លាតែម្តង។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់ ៕
មតិយោបល់