ព័ត៌មានអន្តរជាតិ

ជនអន្តោប្រវេសន៍៣លាននាក់ នឹងត្រូវដាក់ពន្ធនាគា ឬបណ្តេញចេញ ក្រោយលោក Donald Trump ជាប់ឆ្នោត

ប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិកលោក Donald Trump បាននិយាយក្នុងបទសម្ភាសន៍លើកដំបូងរបស់លោកចាប់តាំងពីជាប់ឆ្នោតថា លោកគ្រោងនឹងបណ្តេញចេញ ឬដាក់ពន្ធនាគារលើជនបរទេសជាង៣លាននាក់ ដែលគ្មានឯកសារស្របច្បាប់។ នេះយោងតាមសារព័ត៌មានចិនស៊ិនហួរ ចេញថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក Donald Trump បាននិយាយក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CBS ក្នុងកម្មវិធីមួយមានឈ្មោះថា 60នាទីដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យថា មហាសេដ្ឋីពាណិជ្ជកម្មដូចរូបលោកនឹងក្លាយជាប្រធានាធិបតី ដែលដឹកនាំប្រទេសទៅកាន់ការរីកចម្រើន ទាំងសេដ្ឋកិច្ច និងនយោបាយ។ លោកក៏បាននិយាយច្បាស់ៗក្នុងការសម្ភាសន៍នោះថា លោកមានបំណងបង្ក្រាបជនអន្តោប្រវេសន៍គ្មានឯកសារនៅក្នុងប្រទេស ដោយផ្តោតលើមនុស្សដែលមានកំណត់ត្រាបទល្មើសព្រហ្មទណ្ឌ សមាជិកក្រុមអន្ធពាល ឈ្មួញជួញដូរគ្រឿងញៀន ដោយនិរទេស ឬដាក់ពន្ធនាគារតែម្តង។

ជាចុងក្រោយក្នុងកិច្ចសម្ភាសន៍នោះលោកបញ្ចាក់ថា លោកនឹងរក្សាសន្យារបស់ខ្លួន ដើម្បីកសាងជញ្ជាំងនៅតាមបណ្តោយព្រំដែនជាមួយម៉ិកស៊ិក ខណៈពេលសមាជិកខ្លះនៃសភាបានស្នើត្រឹមតែធ្វើរបង៕

photo_2016-11-14_11-15-17

មតិយោបល់