ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: ប្រអប់ខ្មៅដែលបានរកឃើញហើយនោះ វានឹងកំណត់មូលហេតុធ្លាក់យន្តហោះឆាប់ៗនេះ

បារាំង: ទីភ្នាក់ងារស៊ើបអង្កេតគ្រោះថ្នាក់ក្រុមអាកាសបារាំង ហៅកាត់ថា BEA បានឱ្យដឹងថា ប្រអប់ខ្មៅដែលបានរកឃើញ ហើយនោះ នឹងបង្កើនក្តីសង្ឃឹមចំពោះប្រអប់នេះអាចនឹងមានពន្លឺនៅលើមូលហេតុនៃការធ្លាក់យន្តហោះអេហ្ស៊ីប EgyptAir 804 កាលពីខែមុន ដើម្បីកំណត់ពីសញ្ញាថាតើពួកគេទទួលបានទិន្នន័យមកពីយន្តហោះឬថតសំឡេងបែបណានោះ។

ក្រុមមន្ត្រីអេហ្ស៊ីបបានឱ្យដឹងថា នាវាទីពីរលោក John Lethbridge ទំនាក់ទំនងស្វែងរកក្នុងជម្រៅមហាសមុទ្រជាមួយក្រុមហ៊ុនបន្ថែមទៀត នឹងចូលរួមជាមួយក្រុមការស្វែងរកនៅពេលក្រោយក្នុងសប្តាហ៍នេះ។ ការស្រាវជ្រាវរកឃើញប្រអប់ខ្មៅរបស់យន្តហោះ EgyptAir វាបានទម្លាយ ភាពទាល់ច្រកដែលនាវាបារាំងបានខិតខំរាវរកនៅក្នុងតំបន់នៃសមុទ្រមេឌីទែរ៉ាណេ ជាកន្លែងដែលយន្ដហោះនេះ បានធ្លាក់បាត់ខ្លួន។

ក្រុមអ្នកស៊ើបអង្កេតបារាំងបាននិយាយថា ពួកគេបានរកឃើញសញ្ញាមួយនៃការថតការហោះហើរប្រអប់ខ្មៅលើយន្តហោះ EgyptAir ដែលបាន ធ្លាក់នៅក្នុងមេឌីទែរ៉ាណេកាលពីខែមុន។ របកគំហើញនេះមានចម្ងាយ ៥ គីឡូម៉ែត្រ នៅក្នុងតំបន់ដែលជាកន្លែងយន្តហោះនេះ ត្រូវបានគេជឿថា បានធ្លាក់កាលនៅថ្ងៃទី១៩ ខែឧសភា ដោយបានសម្លាប់អ្នកដំណើរទាំងអស់ ៦៦នាក់៕

black box

មតិយោបល់