ព័ត៌មានជាតិ

ឈប់ចតរ៉ឺម៉កកង់បីភ្លេចដកសោ ចេញមកវិញបាត់ ក៏ផ្អើលឆោទ្បោ រត់ទៅប្ដឹងសមត្ថកិច្ច ទើប….

កណ្ដាល: កាលពីវេលាម៉ោង៧ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ មានករណីឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងបទល្មើសលួច នៅចំណុចភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ហាស់ ចម្រើន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ ជាងម៉ាស៊ីនត្រជាក់ ។ ចំណែកជនសង្ស័យឈ្មោះ រាជ ឡេងរ៉ាយូ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ
ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។

សម្ភារបាត់បង់មាន៖
– ម៉ូតូសណ្តោងរ៉ីម៉កកង់បី ០១គ្រឿង ម៉ាកHONDA សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ1BX-4546
– ប៉ុស្តិ៍ផ្សារចំនួន០១គ្រឿង
– ម៉ូទ័រលាងម៉ាស៊ីនត្រជាក់ចំនួន១គ្រឿង
– ម៉ូទ័របុកចំនួន១
– ទុយោស្ពាន់៥កង
– ខ្សែភ្លើងចំនួន៥ដុំ និងសម្ភារ:មួយចំនួនទៀត។

វត្ថុតាងដកហូតបានមាន៖
– កន្ទុយរ៉ឺម៉កកង់បី០១គ្រឿង និងសម្ភារ:ក្នុងរ៉ឺកម៉កមួយចំនួន។

សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាកើតហេតុ ជនរងគ្រោះ បានបើករ៉ឺម៉កកង់បី ដែលមានផ្ទុកសម្ភារមួយចំនួនដូចបានរៀបរាប់ខាងលើ មកចតនៅចំណុចកើតហេតុ ដើម្បីយកសម្ភារដាក់បន្ថែមទៀត ដោយពុំបានដកកូនសោចេញពីម៉ូតូឡើយ ហើយ ក៏បានដើរចូលទៅយកសម្ភារដែលទុកក្នុងផ្ទះជួល នៅពេលត្រឡប់មករកម៉ូតូកង់បីវិញ ស្រាប់បាត់តែម្តង។
ទើបជនរងគ្រោះ បានមករាយការណ៍នៅប៉ុស្តិ៍នគរបាល រួចកម្លាំងក៏ធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនល្មើស បានរួម ទាំងវត្ថុតាងដូចខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់