ព័ត៌មានអន្តរជាតិ

កងទ័ពអាកាសអាមេរិក ធ្វើតេស្តសាកល្បងគ្រាប់បែកនុយក្លេអ៊ែរ ទើបកែលម្អថ្មី

អាមេរិកៈ កងកម្លាំងអាកាសអាមេរិក បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ B-2 ដើម្បីសាកល្បងគ្រាប់បែកប្រភេទ B61-12 ដែលទើបនឹងកែលម្អនាពេលថ្មីៗនេះ នៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីត្រួតពិនិត្យនូវដំណើរការត្រឹមត្រូវ និងសមត្ថភាពអាវុធ សម្រាប់ការអនុវត្តន៍ជម្រើសវាយប្រហារផ្សេងៗ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨។

យោងតាមរបាយការណ៍ Warrior Maven បានឲ្យដឹងថា ការធ្វើឲ្យប្រសើរឡើងនូវអាវុធចុងក្រោយបង្អស់ អាចឲ្យគ្រាប់បែកនុយក្លេអ៊ែរនេះ អនុវត្តការវាយប្រហារលើផែនដី ជាមួយការវាយលុកដែនអាកាសនៅទីតាំងទាប និងខ្ពស់ ដោយការបំផ្ទុះគ្រាប់បែកពីលើអាកាស និងជម្រើសបាញ់កាំភ្លើង។

លោក Hans Kristensen ប្រធានគម្រោងព័ត៌មាននុយក្លេអ៊ែរ បានប្រាប់គេហទំព័រសារព័ត៌មានថា លក្ខណៈពិសេសរបស់ B61-12 គឺមានសមត្ថភាពពាំនាំគ្រាប់បែក ដើម្បីវាយប្រហារប្រឆាំងនឹងសេណារីយ៉ូគ្រប់គោលដៅទាំងអស់។

អាវុធនុយក្លេអ៊ែរនេះ នឹងផ្ទុះបន្ទាប់ពីទម្លាក់ដល់ដីយ៉ាងមានប្រសិទ្ធិភាព ជាមួយនឹងថាមពលផ្ទុះរបស់វា ដូច្នេះវាកាន់តែមានប្រសិទ្ធភាព ក្នុងការបំផ្លាញគោលដៅក្រោមដីយ៉ាងជ្រៅ៕

មតិយោបល់