ព័ត៌មានអន្តរជាតិ

អង្គការសុខភាពពិភពលោក ព្រមានថា មនុស្សស្លាប់ នឹងកើនទ្បើងកាន់តែខ្លាំង ដោយសារវីរុសកូរ៉ូណា ប្រសិនបើមិនរហ័សទប់ស្កាត់នោះ

ប្រធានអង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ការប្រើវិធានរឹតត្បិត ដើម្បីការពារមេរោគឆ្លងកូរ៉ូណា មិនបានទាន់ពេលវេលា អាចបង្កឱ្យមានការស្លាប់កើនទ្បើងកាន់តែខ្លាំង ដោយសារការចម្លងនៃវីរុសមួយនេះ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០។

ដោយលោក Tedros Adhanom Ghebreyesus បាននិយាយថា ប្រទេសនានា គួរតែមានការប្រុងប្រយ័ត្ន ក្នុងការបន្ធូរបន្ថយការរឹតត្បិត សូម្បីតែយុទ្ធសាស្ត្រាប្រយុទ្ធប្រឆាំង ជាមួយផលប៉ះពាល់សេដ្ឋកិច្ច ក្នុងប្រទេសក៏ដោយ។

ជាក់ស្ដែងជាឧទាហរណ៍ស្រាប់ ប្រទេសដែលរងគ្រោះខ្លាំងបំផុតនៅអ៊ឺរ៉ុប មានដូចជា អេស្បាញ និងអ៊ីតាលី ដោយសារពួកគេ កំពុងតែបន្ធូរបន្ថយវិធានការណ៍ ទប់ស្កាប់មួយចំនួនរបស់ខ្លួន ខណៈពេលដែលការជាប់គាំងនៅតែបន្ត។

សូមជំរាបថា នៅទូទាំងពិភពលោក មានករណីឆ្លងវីរុសនេះ ចំនួន ១,៦ លានករណីហើយ ខណៈដែលអ្នកស្លាប់ចំនួន ១០១,០០០ នាក់៕

មតិយោបល់