ព័ត៌មានអន្តរជាតិ

អាមេរិក ហ្វឹកហ្វឺនពីទ្បុតអារ៉ាប់រួម សម្រាប់ការវាយប្រហារតាមអាកាស នៅយេម៉ែន

អាមេរិក: យោងតាមរបាយការណ៍ថ្មីមួយ ដែលបង្ហាញថា ការចូលរួមរបស់មន្ទីរបញ្ចកោណ ក្នុងជម្លោះនៅយេម៉ែនកាន់តែស៊ីជម្រៅ ដោយសេចក្តីថ្លែងការណ៍ជាផ្លូវការ បានលើកឡើងថា អាមេរិក បានរៀបចំកម្មវិធីហ្វឹកហ្វឺនពីទ្បុតអារ៉ាប់រួម សម្រាប់ការវាយប្រហារតាមអាកាស ដែលផ្ដោតទៅលើទីតាំងនៅយេម៉ែន ជាប្រទេសក្រីក្របំផុតនៅមជ្ឈិមបូព៌ា។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។

បញ្ជាការដ្ឋានកណ្តាលរបស់កងទ័ពអាកាសអាមេរិក (AFCENT) បានអមការពារយន្តហោះចម្បាំង F-16 របស់អារ៉ាប់រួម (UAE) ដើម្បីធ្វើសមយុទ្ធហ្វឹកហ្វឺនទង់ក្រហម និង ការជួយអាកាសយានិកចំនួន ១៥០នាក់ ក្នុងការប្រកួតប្រជែង ដើម្បីត្រៀមរៀបចំយុទ្ធសាស្ត្រ ប្រយុទ្ធនៅយេម៉ែន។

ក្រុមអ្នករិះគន់ បានលើកទ្បើងពីភាពស្មុគស្មាញរបស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងសង្គ្រាមប្រទេសយេម៉ែន កាលពីដើមខែវិច្ឆិកា ចំពេលដែលរដ្ឋមន្ត្រីការពារជាតិលោក James Mattis បានចេញបញ្ជាឲ្យក្រុមអ្នកបើកយន្តហោះអាមេរិក បញ្ឈប់ប្រតិបត្តិការដឹកជញ្ជូនប្រេងឥន្ធន: នៅពាក់កណ្តាលអាកាស សម្រាប់យន្តហោះចម្បាំង និងការវាយប្រហាររបស់ក្រុមចម្រុះ ដែលដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត៕

មតិយោបល់