ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

UN: ប្រជាជន ៦,៥លាននាក់របស់ប្រទេសម៉ាឡាវី ត្រូវការជំនួយស្បៀងអាហារបន្ទាន់

UN: អ្នកនាំពាក្យរងអង្គការសហប្រជាជាតិលោក Farhan Haq បានប្រាប់អ្នកកាសែតកាលពីថ្ងៃអង្គារថា មានមនុស្សចំនួន ៦,៥លាននាក់នៅក្នុងប្រទេសម៉ាឡាវី ឬ ៤០ភាគរយនៃចំនួនប្រជាជនរបស់ប្រទេសនេះត្រូវការជំនួយសង្គ្រោះបន្ទាន់ ដោយសារតែផលប៉ះពាល់បំផ្លិចបំផ្លាញនៃគ្រោះរាំងស្ងួតអែលនីណូ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២០ កក្កដា ឆ្នាំ២០១៦នេះ។

លោកស្រី Ertharin Cousin នាយកប្រតិបត្តិនៃកម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រចាំនៅប្រទេសម៉ាឡាវី នៅសប្តាហ៍នេះបានមើលឃើញសម្រាប់ខ្លួននាងផ្ទាល់អំពីផលប៉ះពាល់នៃគ្រោះរាំងស្ងួតអែលនីណូដែលបណ្ដាលមកការបំផ្លិចបំផ្លាញនិងជម្រុញឲ្យមានការផ្តល់ជំនួយស្បៀងអាហារបន្ទាន់។

លោកបានបន្ថែមទៀតថា មនុស្សប្រមាណជាង ១៨លាននាក់ប្រទេសនៅក្នុងតំបន់រងគ្រោះខ្លាំងជាងគេ រួមមាន ឡេសូតូ, ម៉ាដាហ្គាស្កា, ប្រទេសម៉ូសំប៊ិក, ស្វាស៊ីឡង់, ហ្សំបៀ, ហ្ស៊ីមបាវេនិងម៉ាឡាវី ដែលពួកគេត្រូវការគាំទ្រស្បៀងអាហារសង្គ្រោះបន្ទាន់។

ទោះជាយ៉ាងណា ទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិបានទទួលត្រឹមតែអំពីការមួយភាគបួននៃទំហំទឹកប្រាក់ ៥៤៩លានដុល្លារសហរដ្ឋអាមេរិកដែលត្រូវផ្តល់ជំនួយនេះ។

សូមបញ្ជាក់ថា ពាក្យ អែលនីណូ ដែលមានន័យថា ក្មេងប្រុស នៅក្នុងភាសាអេស្ប៉ាញ និងប្អូនស្រីរបស់ខ្លួន គឺពាក្យ ឡានីណា ដែលមានន័យថា ក្មេងស្រី ដោយឡែក សម្រាប់ព្រឹត្តិការណ៍អាកាសធាតុវិញ ពាក្យខាងលើនេះមានន័យថា ការបំរែបំរួលអាកាសធាតុនិងគ្រោះរាំងស្ងួត៕

Farhan Haq UN

មតិយោបល់