ភ្នំពេញៈ មានករណីផ្ទុះអាវុធមួយបានកើតឡើង បង្កឡើងដោយជនសង្ស័យមានគ្នាចំនួន៣នាក់ ជិះម៉ូតូ២គ្រឿង បានចូលមកផឹកស៊ីក្នុងហាងទន្លេ ដែលមានទីតាំងក្នុងបុរីពិភពថ្មីចំការដូង ហើយបានដកអាវុធបាញ់ក្រោមតុចំនួន៣នាក់ សង្ស័យតែខឹងនឹងនារីអ្នករត់តុ ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង១០យប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ចំណុចភោជនីយដ្ឋានទន្លេ ផ្ទះលេខ៣០៥ ផ្លូវលេខ០៣ ក្នុងបុរីពិភពថ្មីចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្រោយកើតហេតុហើយនោះ ជនសង្ស័យខាងលើ បានប្រញាប់គេចខ្លួនបាត់តែម្តង ។ ចំណែកសមត្ថកិច្ចបានត្រឹមតែចុះមកពិនិត្យនៅតែកើតហេតុតែប៉ុណ្ណោះ ដើម្បីស្រាវជ្រាវតាមចាប់ជនសង្ស័យខាងលើ យកមកចាត់ការតាមច្បាប់៕
មតិយោបល់