អ៊ីរ៉ង់ៈ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធបដិវត្តអ៊ីស្លាម (IRGC) ឧត្តមសេនីយ៍ទោលោក Amir Ali Hajizadeh បាននិយាយថា អាមេរិកបានបរាជ័យក្នុងការបំផ្លាញកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ ចំពេលដែលក្រុងតេអេរ៉ង់ បានរៀបចំការទប់ស្កាត់សកម្មភាពបែបនេះ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។
ឧត្តមសេនីយ៍អ៊ីរ៉ង់ បានច្រានចោលការអះអាងរបស់អាមេរិក ស្តីពីការបំផ្លាញកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់។ ដោយបញ្ជាក់ថា ក្រុងតេអេរ៉ន បានដឹងរឿងនេះ តាំងពីប៉ុន្មានឆ្នាំមុនមកម៉្លេះ ប៉ុន្តែបានរក្សាភាពស្ងាត់ស្ងៀមអំពីវា ហើយបានអនុម័តវិធានការពិសេស ដើម្បីទប់ស្កាត់ការប្រឈមមុខនឹងបញ្ហានេះ។
យោងតាមមេបញ្ជាការរបស់ IRGC បានឲ្យដឹងថា អាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន បានព្យាយាមទប់ស្កាត់ការផលិតមីស៊ីល បន្ទាប់មកបានរាំងការនាំចូលគ្រឿងបន្លាស់ និងគ្រឿងម៉ាស៊ីនធំ ៗ ក៏ដូចជាបានបញ្ឈប់ការនាំចេញគ្រឿងអេឡិចត្រូនិក នៅក្នុងប្រទេសអ៊ីរ៉ង់៕
មតិយោបល់