ព័ត៌មានជាតិ

ព្រឹកនេះ សាច់ញាតិអ្នកដែលឃាត់ខ្លួន នៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក អាចមកយកម៉ូតូបានហើយ ប៉ុន្តែអស់ពី ១ម៉ឺនរៀល ទៅ ១០ដុល្លារ

ភ្នំពេញៈ តាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា នៅវេលាម៉ោង ១១ និង២៥នាទីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ មានប្រជាពលរដ្ឋជាច្រើននាក់ បាននាំគ្នាមកយកម៉ូតូនៅឯមជ្ឈមណ្ឌលកម្សាន្តរ៉ុកបានហើយ ប៉ុន្តែលក្ខខណ្ឌតម្រូវឲ្យមានកាតគ្រីសម្គាល់យានយន្ត អត្តសញ្ញាណប័ណ្ណ។

តាមប្រភពពីសាច់ញាតិ បានប្រាប់ឲ្យដឹងថា អ្នកដែលឃាត់ខ្លួននៅស្នងការនគរបាលរាជធានីភ្នំពេញ បានត្រលប់មកដល់ផ្ទះវិញមួយចំនួនខ្លះហើយ នៅវេលាម៉ោង ១០ និង៣០នាទីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ។

ប្រជាពលរដ្ឋដែលមកយកម៉ូតូ បានលួចប្រាប់ព័ត៌មាន Post News ថា អ្នកខ្លះត្រូវចំណាយលុយអស់ចំនួន ១ម៉ឺនរៀល ទៅ១០ដុល្លារ យ៉ាងណាមិញរហូតមកទល់ពេលនេះ រថយន្តមិនទាន់មានម្ចាស់មកយកនៅទ្បើយទេ។ ចំណែកសមត្ថកិច្ច នៅតែបន្តយាមកាមយ៉ាងតឹងរ៉ឹងដដែល នៅមជ្ឍមណ្ឌលកម្សាន្តរ៉ុក៕

មតិយោបល់