ព័ត៌មានអន្តរជាតិ

រុស្ស៊ី និងស៊ីរី ជំរុញឲ្យអាមេរិក ដកកងទ័ពរបស់ខ្លួនចេញ

ស៊ីរីៈ រដ្ឋាភិបាលរុស្ស៊ី និងស៊ីរី បានអំពាវនាវឲ្យទាហានអាមេរិក ចាកចេញពីប្រទេសស៊ីរី ដើម្បីអនុញ្ញាតឲ្យប្រជាជន ក្នុងជំរំជនភៀសខ្លួន ស្ថិតនៅភាគអាគ្នេយ៍ប្រទេស អាចត្រូវបានជម្លៀសដោយកងកម្លាំងរុស្ស៊ី និងស៊ីរី។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។

សេចក្តីថ្លែងការណ៍រួមមួយ ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃពុធដោយក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា កងកម្លាំងខ្លួន និងស៊ីរី បានរៀបចំរថយន្តក្រុង ដើម្បីជម្លៀសជនភៀសខ្លួន នៅជំរំក្នុងតំបន់ Rukban ដើម្បីធានាឱ្យពួកគេ ឆ្លងកាត់ដោយសុវត្ថិភាព ដូច្នេះពួកគេ អាចចាប់ផ្តើមជីវិតថ្មីបាន។

សូមជំរាបថា ជនភៀសខ្លួនស៊ីរីរាប់ម៉ឺននាក់ កំពុងប្រឈមមុខនឹងស្ថានភាពរស់នៅដ៏លំបាក នៅជំរំ Rukban ក្បែរព្រំដែនប្រទេសស៊ីរី – ហ្ស៊កដានី បើទោះបីរុស្ស៊ី បានបង្កើត ច្រកឆ្លងកាត់មនុស្សធម៌ នៅតំបន់នោះ កាលពីសប្តាហ៍មុនក៏ដោយ៕

មតិយោបល់