ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រអិលបាក់ដីនៅប្រទេស Rwanda សម្លាប់មនុស្ស យ៉ាងហោចណាស់ ២៥នាក់

Rwanda: អាជ្ញាធរក្នុងស្រុក បាននិយាយថា យ៉ាងហោចណាស់មនុស្ស ២៥នាក់ ត្រូវបានស្លាប់ ដោយសារការបាក់ដី ដែលបង្កឡើង ដោយភ្លៀងធ្លាក់យ៉ាងខ្លាំង បានវាយប្រហារភាគខាងជើង ប្រទេស Rwanda កាលពីយប់ថ្ងៃសៅរ៍។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សារនៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦។

ក្រុមមន្រ្តីរដ្ឋាភិបាលក្នុងតំបន់ បាននិយាយថា ភ្លៀងធ្លាក់យ៉ាងខ្លាំង បានវាយប្រហារនៅស្រុក Gakenke ក្នុងខេត្តភាគខាងជើង ដែលបានបំផ្លាញផ្ទះប្រហែល ៣០០ ខ្នង។

លោក Philippe Habinshuti នាយកនៃក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ និងជនភៀសខ្លួន បានប្រាប់អ្នកកាសែតឲ្យដឹងថា « មកទល់ពេលនេះ យើងកំពុងប៉ាន់ប្រមាណ និងធ្វើការវាយតម្លៃ ដើម្បីកំណត់ការខូចខាតសរុប ហើយចំនួនមនុស្សស្លាប់ អាចនឹងមានការកើនឡើង ខណៈដែលសាកសព ២៥ នាក់ ត្រូវគេបានជីកចេញពីក្នុងដី»៕

landslide

មតិយោបល់