វៀតណាមៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានញញឹមចាប់ដៃ និងញ៉ាំពេលល្ងាចជាមួយគ្នា កាលពីថ្ងៃពុធ នៅទីក្រុងហាណូយ ដោយពួកគេបង្ហាញសុទិដ្ឋិនិយម ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។
នៅពេលចាប់ផ្តើមកិច្ចពិភាក្សារយៈពេលពីរម៉ោង រួមជាមួយនិងអាហារពេលល្ងាច ក្នុងសណ្ឋាគារប្រណីតមួយ នៅរដ្ឋធានីវៀតណាម លោក ត្រាំ បានបង្ហាញការរំពឹងពីកិច្ចប្រជុំកំពូលមួយ ដោយទទួលជោគជ័យ ខណៈដែលជំនួបនេះ នឹងបន្តនៅថ្ងៃព្រហស្បតិ៍ រួមទាំងបញ្ចប់នៅក្នុងពិធី គឺការចុះហត្ថលេខា ដែលមិនទាន់ដឹងជាក់លាក់នៅទ្បើយទេ។
សូមជំរាបថា កិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃនេះ បានកើតឡើងបន្ទាប់ពីកិច្ចប្រជុំជាប្រវត្តិសាស្ត្រដំបូងរបស់ពួកគេ នៅក្នុងប្រទេសសឹង្ហបុរី កាលពីខែមិថុនាកន្លងទៅ ជាកន្លែងដែលលោក ត្រាំ បានបង្ហាញពីទំនាក់ទំនង និងក្ដីរំពឹងសម្រាប់អាមេរិក ដើម្បីព្យាយាមឲ្យលោក គីម ព្រមបោះបង់ចោលឃ្លាំងអាវុធនុយក្លេអ៊ែររបស់របបមួយនេះ៕

មតិយោបល់