ជប៉ុនៈ កាលពីថ្ងៃអង្គារ យន្តហោះចម្បាំង F-35A ដែលជាកម្មសិទ្ធិ របស់កងកម្លាំងស្វ័យការពារជប៉ុន (JASDF) បានបាត់ពីប្រព័ន្ធរ៉ាដា ចម្ងាយ ១៣៥ គីឡូម៉ែត្រ ភាគខាងកើតនៃមូលដ្ឋានអាកាស Misawa ស្ថិតនៅក្នុងខេត្ត Aomori ភាគខាងជើងរបស់ប្រទេស។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩។
យោងតាមការផ្សាយទូរទស្សន៍ NHK បានឱ្យដឹងថា JASDF បាននិយាយកាលពីថ្ងៃពុធថា ពួកគេបានរកឃើញបំណែកនៃយន្តហោះចម្បាំង ដែលបានបាត់ទៅនោះ។
ដោយអ្នកនាំពាក្យកងកម្លាំងស្វ័យការពារអាកាស (ASDF) បានប្រាប់ភ្នាក់ងាររ៉យទ័រ កាលពីថ្ងៃពុធថា អ្នកបើកបរយន្ដហោះខាងលើ នៅតែបន្តបាត់ខ្លួននៅឡើយ។
សូមជំរាបថា ឧបទ្ទវហេតុនេះ បានកើតឡើងក្នុងអំឡុងពេលហោះហើរហ្វឹកហ្វឺនមួយ ដោយអ្នកជិះនៅលើ F-35A មានគ្នាចំនួន ៤ នាក់៕

មតិយោបល់