ប្រេស៊ីលៈ ក្រុមប៉ូលិសបានចាប់ខ្លួន សមាជិកនៃក្រុមរៀបចំទ្បើងចំនួន ១០ នាក់ ដោយចោទប្រកាន់ពីបទ គ្រោងធ្វើភេរវកម្ម ពីរសប្តាហ៍មុនពេលការចាប់ផ្តើមនៃការប្រកួតកីឡាអូឡាំពិក ក្នុងប្រទេសប្រេស៊ីល។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦។
ពួកគេមិនមែនជាសមាជិកដែលហៅខ្លួនគេថា រដ្ឋអ៊ិស្លាមនោះទេ ប៉ុន្តែពួកគេបានព្យាយាម ដើម្បីធ្វើឲ្យខ្លួនមានទំនាក់ទំនងជាមួយក្រុមនោះ នេះមន្ត្រីបាននិយាយថា។
រដ្ឋមន្រ្តីយុត្តិធម៌ បាននិយាយថា ក្រុមនេះ គឺកំពុងស្ថិតនៅក្នុងដំណាក់កាលធ្វើផែនការនៃការវាយប្រហារមួយ ហើយពេលនេះ ប៉ូលិសក៏នឹងធ្វើជាវិធានការបង្ការមួយផងដែរ៕
មតិយោបល់