ព័ត៌មានអន្តរជាតិ

នាវាចម្បាំងកងទ័ពជើងទឹកអាមេរិក ឆ្លងកាត់ច្រកសមុទ្រកោះតៃវ៉ាន់

អាមេរិកៈ មន្ត្រីយោធាអាមេរិក បាននិយាយថា ខ្លួនបានបញ្ជូននាវាចម្បាំងចំនួនពីរគ្រឿង ឆ្លងកាត់ច្រកសមុទ្រកោះតៃវ៉ាន់ កាលពីថ្ងៃអាទិត្យ ខណៈដែលមន្ទីរបញ្ចកោណ បានបង្កើនការធ្វើដំណើរញឹកញាប់ តាមរយៈផ្លូវទឹកជាយុទ្ធសាស្ត្រ បើទោះបីជាមានការប្រឆាំងពីចិនក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។

ការធ្វើដំណើរនេះ នឹងបង្កើនភាពតានតឹង ជាមួយប្រទេសចិន ប៉ុន្តែវាទំនងជាការបង្ហាញសញ្ញាមួយ របស់កោះតៃវ៉ាន់ ដែលមានការគាំទ្រពីរដ្ឋបាលលោក ត្រាំ។

សូមជំរាបថា៖ កោះតៃវ៉ាន់ គឺជាផ្នែកមួយនៃការរីកចម្រើន នៅក្នុងទំនាក់ទំនងរវាងអាមេរិក និងចិន ក្នុងក៏រួមបញ្ជូល សង្គ្រាមពាណិជ្ជកម្ម ការដាក់ទណ្ឌកម្ម និងឥរិយាបទកងទ័ពរបស់អាមេរិក ដើម្បីបង្ហាញសាច់ដុំដ៏ខ្លាំងក្លា នៅក្នុងសមុទ្រចិនខាងត្បូងផងដែរ៕

មតិយោបល់