ព័ត៌មានអន្តរជាតិ

កងកម្លាំងទ័ពអាកាសអាមេរិក ធ្វើសមយុទ្ធយន្តហោះចម្បាំង B-2, F-35 និង F-22

អាមេរិកៈ មន្ទីរបញ្ចកោណ បានដាក់ចេញនូវយន្តហោះចម្បាំងរបស់ខ្លួន ធ្វើសមយុទ្ធដើម្បីការពារ ប្រឆាំងនឹងការរំលោភដែនអាកាសរបស់សត្រូវ នៅថ្ងៃណាមួយ សម្រាប់សង្គ្រាមដ៏មានសក្តានុពល។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។

យោធាអាមេរិក កាលពីពេលថ្មីៗនេះ បានធ្វើសមយុទ្ធនៅមហាសមុទ្រប៉ាស៊ីហ្វិក ដោយដាក់ចេញនូវយន្តហោះបំបាំងកាយ រួមទាំងយន្តហោះចម្បាំង F-22, F-35 និងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-2 Spirit ដែលពួកវាត្រូវបានផលិតឡើង នៅអំទ្បុងសម័យជិតបញ្ចប់នៃសង្គ្រាមត្រជាក់។

ការធ្វើសមយុទ្ធនេះ ត្រូវបានធ្វើឡើងដោយមានជំនួយពីនាវាចម្បាំង USS Wasp ដែលបានអមដំណើរឆ្លងកាត់ ចន្លោះរវាងនាវាផ្ទុកយន្តហោះមួយគ្រឿង និងនាវាវាយប្រហារមួយគ្រឿងទៀត៕

មតិយោបល់