នៅថ្ងៃសៅរ៍នេះ ប្រទេសកូរ៉េខាងជើងបានពិសោធន៍ ក្នុងការបាញ់បង្ហោះគ្រាប់មីស៊ីលមួយទៀត តែមិនបានសម្រាច់ដោយវាបានធ្លាក់នៅឯឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។ រដ្ឋាភិបាលទីក្រុងព្រុងយ៉ាង ត្រូវបានគេរំពឹងទុកថា អាចនឹងឈប់សាកល្បងមីស៊ីល ក្រោយអាមេរិក បានបង្ហាញការគំរាមកំហែង ដោយប្រើកម្លាំងយោធានៅក្នុងតំបន់ រួមទាំងប្រទេសចិន ថែមទាំងបានបង្កើនការរឹតត្បិតខាងសេដ្ឋកិច្ចប្រឆាំងនឹង
សម្ព័ន្ធមិត្តខ្លួនផងដែរ។ នេះបើយោងតាមរយៈ សារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧។
លោក Ahn Chan-il អ្នករត់ចោលជួរកូរ៉េខាងជើង និងជាអ្នកវិភាគនៅឯវិទ្យាស្ថានពិភពលោក សម្រាប់ការសិក្សាអំពីប្រទេសកូរ៉េខាងជើង បាននិយាយថា លោក Kim Jong Un បានគ្រោងធ្វើការប្រយុទ្ធជាមួយសហរដ្ឋអាមេរិក ក៏ប៉ុន្តែក្រោយមក បានសម្រេចចិត្តលុបចោលផែនការនេះវិញ។ ការរំពឹងដ៏ខ្លាំងមួយ បានលើកទ្បើងថា មានការពិសោធន៍បរមាណូមួយ ដោយប្រទេសកូរ៉េខាងជើង ក្នុងសប្តាហ៍នេះ ដោយផ្អែកលើរបាយការណ៍អំពីសកម្មភាពកាលពីពេលថ្មីៗនេះនៅឯកន្លែងពិសោធន៍បរមាណូ Punggye-ri និងលំនាំកាលពីពេលមុនរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង ក្នុងការធ្វើការពិសោធន៍ខាងយោធា។
សូមជំរាបថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានធ្វើជាអធិបតីនៃក្បួនព្យុហយាត្រាមួយ ដើម្បីប្រារព្ធខួបកំណើតនៅថ្ងៃទី១៥ ខែមេសា របស់លោក Kim Il sung ដែលជាអ្នកបង្កើតប្រទេសកូរ៉េខាងជើង ជាថ្ងៃបុណ្យសំខាន់បំផុតរបស់ប្រទេសនេះ ដែលគេហៅថា ទិវានៃព្រះអាទិត្យ៕
មតិយោបល់