ព័ត៌មានអន្តរជាតិ

ប្រជាជនកាណាដាជាច្រើននាក់ បន្តចាកចេញពីតំបន់ភ្លើងឆេះព្រៃ ប្រវែង៥០គីឡូម៉ែត្រ

កាណាដា: អណ្តាតភ្លើងឆេះព្រៃនៅបន្តរាតត្បាត១៩កន្លែង ក្នុងនោះ៤កន្លែងពុំអាចត្រួតត្រាបាន ហើយបង្ខំឱ្យអាជ្ញាធរ ធ្វើការជម្លៀសប្រជាជនភ្លាមៗ ចេញពីទីក្រុងជាច្រើនពាន់នាក់ បន្ថែមទៀត រីឯលំនៅឋាន សម្រាប់ពលករ នៃបណ្តាក្រុមហ៊ុនប្រេងកាតស្នាក់នៅ ចំនួន៦៦៥ផ្សេងទៀត ត្រូវភ្លើងឆេះបំផ្លាញទាំងស្រុង។

កាល២សប្តាហ៍មុន ប្រជាជនទាំងអស់នៅទីក្រុង FORT MCMURRAY ត្រូវបានជម្លៀសចេញ។ ភ្លើងឆេះព្រៃយ៉ាងធំនេះ បានបំផ្លាញព្រៃជិត២,៤០០គីឡូម៉ែត្រក្រឡា និងផ្ទះរាប់់ពាន់ខ្នងរួចទៅហើយ។

នាថ្ងៃទី១៦ ឧសភា បទបញ្ជាថ្មីមួយទៀត បានបញ្ជាឱ្យជម្លៀសប្រជាជនបន្ថែមទៀត ចេញពីតំបន់មួយដែលលាតសន្ធឹងប្រវែង៥០គីឡូម៉ែត្រ ពោលក្នុងតំបន់ប្រេងកាតតែម្តង។ តំបន់នេះ មានលំនៅឋានដល់ទៅ៦៦៥ខ្នង សម្រាប់ឱ្យពលករនៃបណ្តាក្រុមហ៊ុនប្រេងកាតស្នាក់នៅ ត្រូវភ្លើងឆេះបំផ្លាញទាំងស្រុង។

ភ្លើងឆេះព្រៃខ្លាំងសរុប១៩កន្លែង ក្នុងនោះ៤កន្លែងពុំអាចត្រួតត្រាបានទាំងស្រុង ទោះជាមានការខិតខំប្រឹងប្រែងរបស់អ្នកពន្លត់ភ្លើងប្រមាណជិត២,០០០នាក់យ៉ាងណាក្តី។ ភ្លើងឆេះរាលដាលខ្លាំងបំផុត និងលឿនបំផុតនៅតែក្នុងតំបន់ទីក្រុង FORT MCMURRAY។ ភ្លើងឆេះខ្លាំងនេះ គឺដោយសារធាតុអាកាសក្តៅ និងស្ងួតហួតហែង ថែមទាំងមានខ្យល់បោកបក់ខ្លាំងដល់ទៅ៤០គីឡូម៉ែត្រក្នុងមួយម៉ោង៕

aaaa bbb qqqq
canada 001
aaaa bbb
019237626_30300 3411 4256 694940094001_4879375184001_d646c04a-4cf8-474c-bcd6-646ce5a95a92

មតិយោបល់