ព័ត៌មានជាតិ

មិនដឹងជារឿងគំនុំឬអ្វីទេដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម

ភ្នំពេញ: បុរសរត់ម៉ូតូកង់បីម្នាក់គេសង្ស័យថាត្រូវជនមិនស្គាល់មុខវាយសម្លាប់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៩ស្ថិតតាមផ្លូវលំចូលទៅផ្ទះរបស់ខ្លួនក្នុងភូមិអណ្តូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

បុរសរងគ្រោះខាងលើឈ្មោះកែម គីរីវុធ ហៅពៅអាយុ៥០ឆ្នាំមុខរបររត់កង់បីស្នាក់នៅភូមិកើតហេតុខាងលើ

តាមប្រភពព័ត៌មានឲ្យដឹងថានៅមុនពេលកើតហេតុមេជាងសំណង់ឈ្មោះប៉េងវុធធិនអាយុ៣៧ឆ្នាំស្នាក់នៅភូមិធ្លក សង្កាត់គោករការ ខណ្ឌព្រែកព្នៅ និងកូនជាងសំណង់ម្នាក់ទៀតមិនស្គាល់ឈ្មោះដែលជាជាងធ្វើផ្ទះឲ្យជនរងគ្រោះខណ:ពេលដើរចេញមកកើបខ្សាច់ដើម្បីធ្វើផ្ទះឲ្យជនរងគ្រោះដែលមានចម្ងាយប្រមាណជិត១០ម៉ែត្រពីកន្លែងធ្វើការក៏ស្រាប់តែប្រទះឃើញបុរសជាម្ចាស់ផ្ទះដេកស្លាប់នៅក្នុងថ្លុកឈាមបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យ។
នៅបុរសរងគ្រោះខាងលើត្រូវបានគេសង្ស័យថាមានអ្នកវាយសម្លាប់ព្រោះមានស្នាមផុង លលាដ៍ ពីក្រោយដេកស្លាប់ក្នុងថ្លកឈាមយ៉ាងអាណោចអាធ័មជាទីបំផុត។
ក្រោយពេលសម្ថកិច្ចពិនិត្យរួចសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់