ព័ត៌មានអន្តរជាតិ

ពីទ្បុតកាណាដាម្នាក់ ស្លាប់ដោយសារធ្លាក់យន្តហោះនៅឯពិព័រណ៍យន្តហោះ

កាណាដា: អាកាសយានិកជនជាតិកាណាដាម្នាក់ បានស្លាប់ក្រោយពីយន្តហោះធ្លាក់ កាលពីថ្ងៃអាទិត្យ នៅឯពិព័រណ៍យន្តហោះ ក្នុងទីក្រុង Cold Lake រដ្ឋ Alberta ភាគខាងលិចប្រទេសកាណាដា។ នេះបើយោងតាមរយ: សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦។

វាហាក់ដូចជាសាកល្បងនៃការអនុវត្តរង្វិលជុំមួយ របស់ពីទ្បុតដើម្បីសម្ដែងនៅពិព័រណ៍ក្នុងយន្តហោះ T-28 Trojan របស់គាត់ នៅពេលដែលវាបានធ្លាក់ចុះនោះ។ យន្តហោះគាត់ ត្រូវបានគេមើលឃើញថា ហោះស្ទើរតែទាបដល់ដី ហើយព្យាយាមដើម្បីទាញវាឡើង។

បន្ទាប់ពីការធ្លាក់យន្តហោះនេះ អ្នកទស្សនាត្រូវបានគេប្រាប់ឲ្យចាកចេញ ហើយការស៊ើបអង្កេតមួយ ត្រូវបានចាប់ផ្ដើមធ្វើទ្បើង។

អភិបាលក្រុង Cold Lake លោក Craig Copeland បាននិយាយថា ” ខ្ញុំគ្រាន់តែបានឃើញការផ្ទុះតូចមួយ នៅពេលដែលយន្តហោះនេះ បានធ្លាក់ដល់ដី។ គាត់បានបើកយន្តហោះចាកចេញពីយើងរយ:ពេលដល់ខ្លី ហើយដោយសារតែយន្តហោះបាត់បង់ការគ្រប់គ្រង ក៏បណ្ដាលឲ្យធ្លាក់”។

ពីទ្បុតដែលបាត់បង់ជីវិតនោះ ឈ្មោះលោក ប្រ៊ូស អ៊ីវ៉ានស៍ អាយុ ៥៩ ឆ្នាំ ធ្លាប់មានបទពិសោធហោះហើរជាង ៤.១០០ ម៉ោង ដោយមានអាជ្ញាប័ណ្ណហោះសាកល្បងពីក្រុមហ៊ុនអាកាសចរណ៍ផងដែរ៕

មតិយោបល់