អាហ្វហ្គានីស្ថានៈ មន្រ្តីសន្តិសុខមូលដ្ឋាន នៅថ្ងៃអាទិត្យនេះ បាននិយាយថា សរុបពួកសកម្មប្រយុទ្ធចំនួន ១៣នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីការវាយប្រហារដែនអាកាស របស់កងកម្លាំងរដ្ឋាភិបាល ទៅលើទីតាំងលាក់ខ្លួនក្រុមតាលីបង់ នៅស្រុក Khan Abad ភាគខាងជើងខេត្ត Kunduz ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧។
ប្រភពដដែរ បានបញ្ជាក់ថា ការវាយប្រហារនេះ ត្រូវបានធ្វើទ្បើងទាំងព្រឹក ដោយក្រៅពីស្លាប់ ក៏មានពួកឧទ្ទាម ០៣ នាក់ទៀតរងរបួសផងដែរ។
សូមជំរាបថា រហូតមកទល់ពេលនេះ ពួកសកម្មប្រយុទ្ធតាលីបង់ប្រហែល ៣០ នាក់ហើយ ត្រូវបានសម្លាប់ នៅក្នុងការប្រយុទ្ធគ្នា ដើម្បីដណ្ដើមការគ្រប់គ្រងស្រុក Khan Abad ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ៕
មតិយោបល់