ចិនៈ អ្នកជំនាញដែលបានចូលរួមនៅក្នុងវេទិកាសន្តិភាពពិភពលោក (WPF) បាននិយាយថា ការជ្រេតជ្រែករបស់ជប៉ុន នៅសមុទ្រចិនខាងត្បូង គឺគ្រាន់តែជាយុទ្ធសាស្ត្ររំខានមួយ ដែលវាមិនអាចជួយបន្ថយកម្ដៅអ្វីទ្បើយ ក្នុងជម្លោះកោះជាមួយរដ្ឋាភិបាលប៉េកាំង។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦។
ល្បិចរបស់ជប៉ុន មិនទទួលបានអ្វីទាំងអស់ ប្រសិនបើជប៉ុនចង់បង្កើនទំនាក់ទំនងល្អ ជាមួយចិនគួរតែចាប់ផ្ដើមពីការមិនមានបញ្ហាថ្មីនឹងគ្នា។
ការថ្លែងនេះ ធ្វើទ្បើងនៅក្នុងសម័យប្រជុំ WPF ដោយលោក Gao Hong នាយករងនៃវិទ្យាស្ថានសិក្សាជប៉ុន នៅឯបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន (CASS) បាននិយាយថា ជប៉ុនកំពុងធ្វើឲ្យមានកំហុសដ៏ធ្ងន់ធ្ងរមួយ៕
មតិយោបល់