ហ្វីលីពីនៈ លេខាធិការសារព័ត៌មានប្រធានាធិបតីហ្វីលីពីន លោក Harry Roque នៅថ្ងៃពុធនេះ បាននិយាយថា លោក Rodrigo Duterte នឹងមិនឈរឈ្មោះជាបេក្ខភាពប្រនាធាធិបតី នៅអាណត្តិក្រោយទៀតនោះទេ ហើយលោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីលាលែងពីតំណែង។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨។
ប្រភពដដែលបានបន្ថែមថា ប្រធានាធិបតីលោក Rodrigo Duterte បានអះអាងថា លោក ចង់លាលែងពីតំណែងមុនកាលកំណត់ ប្រសិនបើអាចធ្វើទៅបាននោះ ហើយលោក នឹងមិនឈរឈ្មោះ សម្រាប់តំណែងប្រធានាធិបតីនៅអាណត្តិក្រោយឆ្នាំ២០២២នោះទេ។
ដោយលោកបានបញ្ជាក់ថា លោកអាចលាឈប់មុនពេលបញ្ចប់អាណត្តិរបស់ខ្លួន ប្រសិនបើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវបានអនុម័ត។
សូមជំរាបថា លោក Duterte បានជាប់ឆ្នោតក្លាយជាប្រធានាធិបតីទី១៦ របស់ហ្វីលីពីន កាលពីឆ្នាំ២០១៦ ក្រោយពេលដែលលោក បានបម្រើការងារជាអភិបាលក្រុងដាវ៉ាវអស់ពេលជាង២២ឆ្នាំកន្លងទៅ៕
មតិយោបល់