ភ្នំពេញៈ ជនសង្ស័យចំនួន៣នាក់ជាក្រុមមុខសញ្ញាប្លន់ប្រដាប់អាវុធយ៉ាងសកម្មធ្លាប់ធ្វើសកម្មភាពយ៉ាងកក្រើក (ហៅថាក្រុមជួបប្លន់) ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ក្រោយពីកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបង្រ្កាបបានមេក្លោងនិងបក្ខពួកសរុបគ្នា៣នាក់ ក្នុងចំណោមគ្នា៥នាក់កាលពីព្រឹកថ្ងៃទី១៣ខែកក្កដា ឆ្នាំ២០១៦ កន្លងមកត្រង់ចំណុចផ្លូវរថភ្លើងភូមិតាងួន សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនសាកសួរនៅផ្នែកជំនាញ។
នៅម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី១៧ ខែកក្កដា ជនសង្ស័យទាំង៣នាក់ដែលសកម្មខាងប្លន់ប្រដាប់អាវុធកាច់កម៉ូតូ ត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យនាំខ្លួនទៅកាន់តុលាការដើម្បី ចោទប្រកាន់ដាក់បន្ទុកទៅតាមទង្វើដែលបានប្រព្រឹត្ត។
មន្រ្តីនគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់១ឈ្មោះ សៅពុធភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ កម្មករសំណង់ស្នាក់នៅសហគមន៍ សែនរីករាយផ្ទះលេខ៣២៩ និង២៦១ក្រុម៦ ផ្លូវលំ ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិចាមឃុំចាមស្រុកកំពង់ត្របែកខេត្តព្រៃវែង ជាអ្នកកាន់អាវុធខ្លីម៉ាកK 54 ហើយក៏ជាមេក្លោងក្នុងក្រុមប្រព្រឹត្តល្មើសខាងលើនេះដែរ។ ទី២.ឈ្មោះ សែម សារ៉ាត់ ភេទប្រុស អាយុ២២ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានស្រុកកំណើត ឃុំចាមស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ទី៣.ឈ្មោះ លាស់ ឡុង ប៊ុនហេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានស្រុកកំណើតឃុំចាមស្រុកកំពង់ត្របែកខេត្តព្រៃវែង។ ចំណែកបក្ខពួក២នាក់ទៀតរត់គេចខ្លួនបាត់។
នគរបាលបន្តទៀតថា ក្រោយពីសាកសួរជនសង្ស័យក្រុមជនល្មើសខាងលើធ្លាប់ធ្វើសកម្មភាពប្លន់ ក្នុងខណ្ឌពោធិ៍សែនជ័យចំនួន៣ករណីខណ្ឌជ្រោយចង្វា២ករណី ខេត្តកណ្តាល៣ករណី ខេត្តកំពង់ឆ្នាំង៤ករណី ខេត្តកំពង់ចាម២ករណី។ ក្រៅពីសកម្មភាពភាពប្លន់ក្រុមជនល្មើសធ្លាប់ធ្វើសកម្មភាព កាច់សោកម៉ូតូក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀត។
ជនសង្ស័យក្រោយពីបញ្ចប់ការសាកសួរនៅផ្នែកជំនាញអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ អស់រយៈពេល៣ថ្ងៃរហូតដល់ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦នេះ ត្រូវបាននាំខ្លួនទៅកាន់តុលាការ ដើម្បីចោទប្រកាន់ដាក់បន្ទុកជាផ្លូវការទៅតាមទង្វើដែលជនសង្ស័យប្រព្រឹត្ត៕
https://youtu.be/XnRPbEuqdc0
https://youtu.be/Avm4ytz_kxg
https://youtu.be/UGIkbPMLJqI
មតិយោបល់