ស៊ីរីៈ កងកម្លាំងយោធាស៊ីរី បានវាយឆ្មក់បំបែកក្បួនរថយន្តមួយ របស់ក្រុមភេរវករ និងបានរឹបអូសយក អាវុធធន់ធំ ព្រមទាំងគ្រាប់រំសេវ នៅខេត្តភាគពាយព្យ ប្រទេសស៊ីរី។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦។
កងកម្លាំងយោធាដោយភ្នាក់ងារស៊ើបការណ៍ បានស្ទាក់វាយប្រហារក្បួនរថយន្តក្រុមភេរវករ Takfiri ដែលធ្វើដំណើរទៅតំបន់ Jabal al-Zaviyeh និងបានរឹបអូសយកអាវុធធន់ធំផងដែរ៕
គួរបញ្ជាក់ដែរថា ភេរវករជាច្រើននាក់ ត្រូវបានសម្លាប់ និងរងរបួស ព្រមទាំងអាវុធធន់ធំរបស់ភេវរករ ត្រូវកម្ទេចចោល នៅក្នុងការវាយឆ្មក់នេះ៕
មតិយោបល់