ថៃៈ នាយកដ្ឋានឧតុនិយម បានព្រមានថា ស្ថានភាពគ្រោះទឹកជំនន់ នឹងកាន់តែអាក្រក់ ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ជោគជាំ ពីរបីថ្ងៃតទៀតនោះ ខេត្តចំនួន ៨ នៅថៃ អាចត្រូវបានជនលិចដោយទឹកជំនន់ ។ នេះបើយោងតាមរយៈ សារព័ត៌មាន channel News Asia ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧។
តាមអាជ្ញាធរ បាននិយាយថា ភ្លៀងបន្តធ្លាក់យ៉ាងខ្លាំង នៅថ្ងៃសៅរិ៍នេះ បានបណ្ដាលឲ្យមនុស្ស ១២ ស្លាប់នាក់ និងភូមិជាច្រើន ត្រូវជនលិចនៅភាគខាងត្បូងប្រទេស។
ក្រសួងមហាផ្ទៃបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទឹកជំនន់នេះ បានធ្វើឲ្យលិចខ្ពស់ដល់ដំបូលផ្ទះ និងបង្កផលប៉ះពាល់ដល់មនុស្សជាង ៧០០.០០០ នាក់ហើយ បន្ទាប់ពីវាបានចាប់ផ្តើមកាលពីមួយសប្តាហ៍មុន៕
មតិយោបល់