ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក កាត់ទោសមេបញ្ជាការកងទ័ពជើងទឹកម្នាក់ ឲ្យជាប់ពន្ធនាគារចំនួន ៧៨ ខែពីបទទទួលសំណូក

អាមេរិកៈ មេបញ្ជាការកងទ័ពជើងទឹកលោក Michael Vannak Khem Misiewicz ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ៧៨ ខែពីបទទទួលសំណូកកាលពីថ្ងៃសុក្រ ពាក់ព័ន្ធនឹងសំបុត្រប្រគុំតន្រ្តី Lady Gaga, ពេស្យាចារ និងការសម្ងាត់យោធា។ នេះបើយោតតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦។

ក្នុងអំឡុងពេលសវនាការក្នុងស្រុក តុលាការសហរដ្ឋអាមេរិក បានបញ្ជាឲ្យមេបញ្ជាការវ័យ ៤៨ឆ្នាំរូបនេះ បង់ប្រាក់ចំនួន ១០០.០០០ ដុល្លារសម្រាប់ការផាកពិន័យ ហើយចំនួន ៩៥.០០០ដុល្លារទៀតចំពោះការលួចបន្លំ នេះបើយោងតាមឯកសាររបស់តុលាការ៕

photo_2016-04-30_16-58-29

មតិយោបល់