ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតីវ័យចំណាស់ និងផ្ដាច់ការនៅស៊ីមបាវ៉េ បានទទួលមរណភាពហើយ

ស៊ីមបាវ៉េ: អតីតមេដឹកនាំកាន់អំណាចយូរជាងគេរបស់ស៊ីមបាវ៉េ លោក រូប៊ែរ មូហ្កាបេ បាន​ទទួល​មរណភាព ក្នុង​ជន្មាយុ ៩៥ឆ្នាំ នៅ​មន្ទីរពេទ្យសិង្ហបុរី ​ដោយនេះជាដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩។

លោក​ មូហ្កាបេ បាន​ដឹកនាំ​ប្រទេស អស់​រយ:ពេល ៣៧ឆ្នាំ ត្រូវ​បាន​គេ​ចាត់ទុក​ថា ជា​មេដឹកនាំ​ដែល​មាន​អាយុច្រើន​ជាងគេ នៅ​ក្នុង​ពិភពលោក។ លោក ត្រូវ​បាន​បង្ខំ​ឲ្យ​ចុះចេញ​ពីតំណែង នៅ​អាយុ ៩៣​ឆ្នាំ កាលពី​ឆ្នាំ ២០១៧ ក្រោម​សំពាធ​របស់​កងទ័ព ក្នុង​ចលនាទាមទារ​ឯករាជ្យ​ស៊ីមបាវ៉េ។

យ៉ាងណាមិញនៅក្រោយ​ការប្រកាសដំណឹងមរណភាពនេះ ក្រុង​ប៉េកាំងវិញ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អតីត​មេដឹកនាំ​ស៊ីមបាវ៉េ​ បានស្វាគមចាត់ទុកលោកថា ជា​មេដឹកនាំ​ពិសេស ដែល​បាន​ការពារ​ដែន​អធិបតេយ្យភាព​ប្រទេស ​ប្រឆាំងនឹង​ការលូកដៃរបស់បរទេស៕

មតិយោបល់