ឥណ្ឌាៈ បើតាមមន្រ្តីនៅថ្ងៃពុធនេះ បាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន ២៣នាក់ស្លាប់ នៅភាគខាងជើងរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា ដោយសារខ្យល់ព្យុះមានផ្គរនឹងផ្លេកបន្ទោរ លាយទ្បំជាមួយរន្ទះ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦។
ខ្យល់ព្យុះ និងរន្ទះបាញ់នេះ បានវាយប្រហារភាគខាងលិច និងភាគកណ្តានៃរដ្ឋ ចាប់តាំងពីល្ងាចថ្ងៃចន្ទ។
មន្ត្រីម្នាក់បានរាយការណ៍ថា «មនុស្សស្លាប់សរុបចំនួន ២៣នាក់ ដោយសាររន្ទះបាញ់ ជាមួយនឹងខ្យល់ព្យុះមានផ្លេកបន្ទោរ នៅក្នុងស្រុក Auraiyya, Unnao, Kanpur Deha, Etawah និងស្រុក Raebareli »៕
មតិយោបល់