ព័ត៌មានសិល្បៈ និងកម្សាន្ត ព័ត៌មានអន្តរជាតិ

ជាប់គុកអីជាប់យ៉ាងនេះ!! ឱ្យជាប់ពន្ធនាគារ ៥២០ឆ្នាំ

ម៉ិកស៊ិកៈ ប្រព័ន្ធផ្សព្វផ្សាយមួយបានរាយការណ៍នៅថ្ងៃសៅរ៍ថា បុរសពីរនាក់​ពាក់ព័ន្ធនៅក្នុងផ្នែកមួយនៃការចាប់ជម្រិតគួរឲ្យរន្ធត់បំផុតរបស់ប្រទេសម៉ិកស៊ិក និងឧប្បត្តិហេតុ​សម្លាប់មនុស្ស ម្នាក់ៗក្នុងចំណោមពួកគេត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ៥២០ឆ្នាំ។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី២៤ ខែកក្កដានេះ។

លោក Mario Alberto Rodriguez Ledezma និងលោក Gabriel Carrasco Ilizaliturri ត្រូវតែបង់ប្រាក់ពិន័យចំនួនជាង ៥លានប៉េសូ (ស្មើ ២៧០,០០០ដុល្លារអាមេរិក)បន្ថែម សម្រាប់តួនាទីរបស់ពួកគេនៅក្នុងការចាប់ជំរិតមនុស្ស ១៣នាក់រួមទាំងក្មេងអាយុ ១៨ ឆ្នាំម្នាក់ផង នៅនឹងកន្លែងហូបចុក(Bar)មួយ កណ្តាលស្រុកនៃតំបន់ទេសចរ របស់ ទីក្រុងម៉ិកស៊ិកនៅក្នុងខែឧសភាឆ្នាំ២០១៣ ។

សារព័ត៌មានប្រចាំថ្ងៃ La Jornada daily បានរាយការណ៍ថា បុរសនេះមិនមានសិទ្ធិទទួលបាន ការដោះលែងក្នុងលក្ខខណ្ឌមុនពេលកំណត់ឡើយ ប្រសិនបើមិនអាចបង់ប្រាក់ពិន័យនេះ គឺត្រូវតែ បម្រើសេវាសហគមន៍ចំនួន ៣៩,០០០ថ្ងៃ ។

បទឧក្រិដ្ឋនេះបានធ្វើឡើងដោយបុរសប្រដាប់អាវុធជាច្រើននាក់នៅក្នុងបាមួយដែលគេស្គាល់ថាជា “Heaven” បង្ករឲ្យមានភាពភ្ញាក់ផ្អើលជាខ្លាំង​ខណៈដែលយុវជនរាប់សិបនាក់​ត្រូវបានសម្លាប់។

ទស្សនាវដ្តីអនឡាញ Proceso បានឱ្យដឹងថា មនុស្សសរុបចំនួន ២២នាក់ ត្រូវបានចោទប្រកាន់ ពាក់ព័ន្ធជាមួយនឹងបទឧក្រិដ្ឋនេះ ក្នុងចំណោមនោះមាន៨នាក់ត្រូវបានផ្តន្ទាទោស៕

មតិយោបល់